កាលពីថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចេញប្រកាសអន្តរក្រសួង ស្តីពី ការផ្តល់សេវាសាធារណៈ នៃការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ ។
សេចក្តីនៃប្រកាសអន្តរក្រសួងនេះ បានសម្រេច អនុញ្ញាតឱ្យក្រសួងយុត្តិធម៌ អនុវត្តការប្រមូលចំណូលពីកម្រៃពីសេវាសាធារណៈ នៃការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ ។
Facebook Comments